អគ្គនាយក និង ប្រធានស្ថាបត្យករ
ទូរស័ព្ទ: 068 999 323, 078 999 323
អ៊ីមែល: [email protected]
មានដើមកំណើតជាជនជាតិខ្មែរលោក ថោង សុភ័ក្រ្តា បានចំណាយពេល៥ឆ្នាំកន្លះដើម្បីបញ្ចប់ សញ្ញាប័ត្រស្ថាបត្យករ និង នគរោបនីយករ នៅឆ្នាំ២០០៥ ដែលមានមូលដ្ឋាននៅ មហាវិទ្យាល័យ ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ស្ថិតនៅក្រោមចំណុះរបស់ សាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ។ បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានធ្វើការ និងរីកលូតលាស់នូវបទពិសោធន៏យ៉ាងល្អជាមួយស្ថាបត្យករអន្តរជាតិជនជាតិបារាំងម្នាក់ឈ្មោះ (Jean Pierre Mailliet) នៅក្នុងក្រុមហ៊ុនសំណង់ខ្មែរ-បារាំង រយះពេល៩ឆ្នាំ។
លោក ថោង សុភ័ក្រ្តា គឺជាស្ថាបត្យករដែលបានចុះបញ្ចីនៅគណះស្ថាបត្យករកម្ពុជា។
(ចុច Link ដើម្បីចូលមើលឯកសារ Ref: N° ០០៩១៥ BAC/RE)
ដោយមានមូលដ្ឋានគ្រឹះជាមួយនិងបទពិសោធន៍រយៈពេល ១៦ ឆ្នាំរបស់លោក ថោង សុភ័ក្រ្តា នៅក្នុងគំរោងដែលសំរេចបានសមិទ្ធិផលជាច្រីន គឺផ្អែកទៅលើការរចនាប្លង់ស្ថាបត្យកម្ម និងការត្រួតពិនិត្យផ្ទៀងផ្ទាត់ការងារនៅការដ្ឋាន, ក្រោយមកលោកបានបង្កើតក្រុមហ៊ុន យូនិកអាឃីធិចស៏ ឯ.ក នៅរាជធានីភ្នំពេញ ខែមករា ឆ្នាំ២០២០ ហើយលោកបានដឹកនាំក្រុមការងារដែលស្ទាត់ជំនាញមានដូចជា ស្ថាបត្យករ, វិស្វករ និងក្រុមការងារប្រតិបត្តិការនៅការដ្ឋាន ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អជូនអតិថិជនរបស់យើង។ ហើយឆន្ទៈរបស់លោកមួយផ្សេងទៀត គឺលោកមានបំណងចង់ជួយគាំទ្រ ដល់ផ្នែកមួយនៃធនធានមនុស្សខ្មែរ ដែលធ្វើការលើវិស័យស្ថាបត្យកម្មខ្មែរ និងសំណង់ នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា ឱឆ្ពោះទៅរកកំណើនប្រកបដោយចេរភាព។
|ចុច link ត្រឡប់ទៅទំព័រ ក្រុមការងារ|
Recent Comments