ស្ថិតនៅសួនច្បារខាងលិចវត្តភ្នំ, ទល់មុខស្ថានទូតសហរដ្ឋអាមេរិក, រាជាធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
កម្មវិធី
ចំណតរថយន្តក្រោមដីមានដំបូលគ្របដណ្តប់ដោយសួនច្បារសាធារណះជាមួយការរចនាបែបស្តង់ដាបច្ចេកវិទ្យាទំនើបចុងក្រោយ ទំហំ ១១១៤០ ម៉ែត្រក្រឡា មាន០២ ជាន់ក្រោមដី ហើយជីកដីជំរៅ ៧ ម៉ែត្រកន្លះ ពីនីវ៉ូចិញ្ចើមផ្លូវ។
គំរោងចំណតរថយន្តក្រោមដីផ្តល់នូវចំណតរថយន្តសរុប ៣៣៤ រថយន្ត និងចំណតម៉ូតូសរុប ១១៣ កន្លែង (ជាន់ក្រោមដីទី០១ មានទំហំ ៥៥៧០ ម៉ែត្រក្រឡា អាចចតរថយន្តចំនួន ១៥៥ រថយន្ត និងចំណតម៉ូតូចំនួន ៦៣ កន្លែង), (ជាន់ក្រោមដីទី០២ មានទំហំ ៥៥៧០ ម៉ែត្រក្រឡា អាចចតរថយន្តចំនួន ១៧៩ រថយន្ត និងចំណតម៉ូតូចំនួន ៥០ កន្លែង)
មានបំពាក់ជាមួយស្តង់ដាបច្ចេកវិទ្យាទំនើបចុងក្រោយ និងប្រព័ន្ធសុវត្ថិភាពដូចខាងក្រោម:
(កាម៉េរាសុវត្ថិភាព, ប្រព័ន្ធសេនស័រសម្រាប់ចំណតរថយន្ត, ប្រព័ន្ធពន្លត់អគ្គីភ័យ, ជណ្តើរយន្តជនពិការ, ប្រព័ន្ធប្រកាសអាសន្ន, ស្លាកសញ្ញា LED ជាមួយគំនូសសញ្ញាចរាចរនៅលើកំរាលបាត និងជញ្ជាំង, ប្រព័ន្ធបឺតផ្សែងរថយន្ត និងផ្សែងពេលមានអគ្គីភ័យ, បន្ទប់ទឹកជនពិការ, បន្ទប់ទឹកសាធារណៈ, ប្រព័ន្ធបូមទឹកទំនើបកម្មពេលមានជំនន់ទឹកភ្លៀង, បន្ទប់ SERVER និងប៉ុស្តិ៍សន្តិសុខត្រួតពិនិត្យ)
បេសកម្ម
សាងសង់រួចនៅឆ្នាំ ២០២០