The Architecture Solutions
Design  »  Consultant  »  Build
UNIQUE Architects Co., Ltd.
068 999 323 & 078 999 323
Open Close

រមណីយដ្ឋាន កោះស្រម៉ោច

ស្ថិតនៅតំបន់ឆ្នេរសមុទ្ររាម, ខេត្តព្រះសីហនុ, ព្រះរាជាណាចក្រកម្ពុជា

កម្មវិធី

» កោះស្រម៉ោចជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាត ជាមួយនិងការរចនាបែបតំបន់អាស៊ានត្រូពិចប្លែកគេ និងជាកោះដែលមានសម្រស់ស្រស់ស្អាត គួរអោយទាក់ទាញមួយរបស់ព្រះរាជាណាចក្រកម្ពុជា។
-​​ ទីតាំង: គំរោងនេះស្ថិតនៅតំបន់ឆ្នេរសមុទ្ររាម នៃព្រះរាជាណាចក្រកម្ពុជា
-​​ គោលបំណងរបស់គំរោង: ការវិនិយោគរបស់ម្ចាស់ផ្ទាល់
-​​ ការរៀបចំក្រឡាផៃ្ទគំរោង: ការរចនាត្រូវបានបែងចែកជា​ ០៤តំបន់ផ្សេងគ្នា
-​​ តំបន់ A: ផែចំណតទូកច្រកចូលរមណីយដ្ឋាន ជាមួយមជ្ឈមណ្ឌលទទួលភ្ញៀវកណ្តាលនៃសណ្ឋាគារ​ និង​ម៉ាស្សាទំហំ ១៥០០ ម៉ែត្រក្រឡា និង​ផ្ទះលំហែរ បឺងកាឡូ​មានបន្ទប់គេង០២​​​ ចំនួន២១។
-​​ តំបន់ B: វីឡាជំរាលភ្នំឯកជន មានអាងហែលទឹក ចំនួន៣៦ (វីឡានេះមាន ០២ប្រភេទៈ វីឡាមានបន្ទប់គេង០៣ ទំហំ ៤៥០ ម៉ែត្រក្រឡា និង វីឡាមានបន្ទប់គេង០៥ ទំហំ ៧០០ ម៉ែត្រក្រឡា)។
-​​ តំបន់ C: ការរចនានេះតម្រូវបង្កើតអោយមានផ្ទះប្រមូលផ្តុំជាភូមិសំរាប់អ្នកស្រុក រស់នៅ​ និងប្រកបអាជីវកម្មនៅកោះជាប្រចាំ ទំហំ ៥០០០ ម៉ែត្រក្រឡា និង ផែចំណតទូកប្រណិត​ចូលភូមិ, មានសេវាកម្មដូចជា កាសុីណូ, ភោជនីយដ្ឋាន, បារ និង​ហាងទំនិញ ទំហំ ៣០០០ ម៉ែត្រក្រឡា និងសណ្ឋាគារលើភ្នំទំហំ ២៥០០ ម៉ែត្រក្រឡា។
-​​ តំបន់ D: ក្លិបកំសាន្តពេលរាត្រី, សួនកំសាន្តក្នុងព្រៃ, កន្លែងចុះចតឧទ្ធម្ភាចក្រ, វត្តអារាមខ្មែរ និងរោងចក្រចំរោះទឹកកខ្វក់។

បេសកម្ម

ធ្វើប្លង់ស្ថាបត្យកម្មនៅឆ្នាំ ២០១៣

សូមអរគុណសំរាប់ការទស្សនាយើងខ្ញុំ!